ព្រះត្រៃបិដក ភាគ ៨៣

 [៤៣៣] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយ​សុខ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។
 [៤៣៤] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជាហេតុ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637651711977469228
ទៅកាន់ទំព័រ៖