ព្រះត្រៃបិដក ភាគ ៨៣
ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
[៤៣៥] ពួកធម៌ណា ប្រកបដោយធម៌ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។
[៤៣៦] ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ID: 637651712233406076
ទៅកាន់ទំព័រ៖