ព្រះត្រៃបិដក ភាគ ៨៣
មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។
[៤៤០] ពួកធម៌ណា ប្រកបដោយធម៌គឺចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
[៤៤១] ពួកធម៌ណា ប្រកបដោយធម៌គឺចេតសិក ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។
[៤៤២] ពួកធម៌ណា ប្រកបដោយធម៌ជាឧបាទាន ពួកធម៌
ID: 637651712803249910
ទៅកាន់ទំព័រ៖