ព្រះត្រៃបិដក ភាគ ៨៣
ណា ប្រកបដោយធម៌ជាកិលេស ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
[៤៤៣] ពួកធម៌ណា ប្រកបដោយធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។
ID: 637651713045281076
ទៅកាន់ទំព័រ៖