ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​មគ្គ​ជាហេតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​មគ្គ​ជា​អធិបតី ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​អារម្មណ៍​ជា​អតីត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​អារម្មណ៍​ជា​អនាគត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រកបដោយ​ហេតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637651714216374886
ទៅកាន់ទំព័រ៖