ព្រះត្រៃបិដក ភាគ ៨៣
[៤៤៨] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានរូប ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៤៤៩] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានរូប ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាលោកុត្តរ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនជាប្រយោជន៍ដល់សញ្ញោជនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលគន្ថៈមិនគប្បីដោតក្រង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលបរាមាសៈមិនស្ទាបអង្អែល
ID: 637651714481531707
ទៅកាន់ទំព័រ៖