ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​បរា​មា​សៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល​ហើយ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤៥០] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មិន​មាន​អារម្មណ៍ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មិនមែន​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រាសចាក​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​តាំង​ឡើង​អំពី​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រព្រឹត្តទៅ​តាមចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ខាងក្រៅ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637651714765437433
ទៅកាន់ទំព័រ៖