ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤៥១] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​ធម៌​មិនមែន​ឧបាទាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​ឧបាទាន តែ​មិន​មាន​ឧបាទាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រាសចាក​ឧបាទាន ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​មិន​សៅហ្មង​ហើយ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រកបដោយ​កិលេស ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​សៅហ្មង​ហើយ តែ​មិនមែន​កិលេស ពួក​ធម៌​ណា
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637651715073249730
ទៅកាន់ទំព័រ៖