ព្រះត្រៃបិដក ភាគ ៨៣

មិន​សង្រ្គោះ​ដោយ​ធម៌​ប្រកបដោយ​កិលេស តែ​មិនមែន​កិលេស ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មានហេតុ​ដែល​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រកបដោយ​បីតិ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ច្រឡំ​ដោយ​សុខ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មិនមែន​កាមាវចរ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​រូបាវចរ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​អរូបាវចរ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្ដៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​មាន​សភាព​ទៀង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​មិន​អាច​រើខ្លួន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រកបដោយ​សត្រូវ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637651715267937198
ទៅកាន់ទំព័រ៖