ព្រះត្រៃបិដក ភាគ ៨៣
ដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ចប់ អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស។
វិប្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស
[៤៥២] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុនា្មន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
ID: 637651715600437250
ទៅកាន់ទំព័រ៖