ព្រះត្រៃបិដក ភាគ ៨៣
[៤៦០] ពួកធម៌ណា ប្រាសចាកសុខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទោមនស្សិន្រ្ទិយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[៤៦១] ពួកធម៌ណា ប្រាសចាកឧបេក្ខិន្រ្ទិយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។
[៤៦២] ពួកធម៌ណា ប្រាសចាកសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកវីរិយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសមាធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកបញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអញ្ញិន្រ្ទិយ
ID: 637651716736844295
ទៅកាន់ទំព័រ៖