ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា ប្រាសចាកអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអវិជ្ជា ពួកធម៌ណា ប្រាសចាកសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[៤៦៣] ពួកធម៌ណា ប្រាសចាកវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រាសចាកផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រាសចាកវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។
[៤៦៤] ពួកធម៌ណា ប្រាសចាកតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រាសចាកឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រាសចាកកម្មភព ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២
ID: 637651716996062291
ទៅកាន់ទំព័រ៖