ព្រះត្រៃបិដក ភាគ ៨៣

អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
 [៤៦៨] ពួក​ធម៌​ណា ប្រាសចាក​អរូបភព ពួក​ធម៌​ណា ប្រាស​ចា​កនេវ​សញ្ញា​នា​សញ្ញា​ភព ពួក​ធម៌​ណា ប្រាសចាក​ចតុ​វោការ​ភព ពួក​ធម៌​ណា ប្រាសចាក​សេចក្តី​សោក ពួក​ធម៌​ណា ប្រាសចាក​ទុក្ខ ពួក​ធម៌​ណា ប្រាសចាក​ទោមនស្ស ពួក​ធម៌​ណា ប្រាសចាក​ឧបា​យា​សៈ ពួក​ធម៌​ណា ប្រាសចាក​សតិ​ប្ប​ដ្ឋាន ពួក​ធម៌​ណា ប្រាស​ចា​កសម្ម​ប្ប​ធាន ពួក​ធម៌​ណា ប្រាសចាក​ឥទ្ធិបាទ ពួក​ធម៌​ណា ប្រាសចាក​ឈាន ពួក​ធម៌​ណា ប្រាសចាក​អប្ប​មញ្ញា ពួក​ធម៌​ណា ប្រាសចាក​ឥន្រ្ទិយ ៥ ពួក​ធម៌​ណា ប្រាសចាក​ពលៈ ៥ ពួក​ធម៌​ណា ប្រាសចាក​ពោជ្ឈង្គ ៧ ពួក​ធម៌​ណា ប្រាសចាក​មគ្គ​មាន​អង្គ ៨ ដ៏​ប្រសើរ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637651717510281098
ទៅកាន់ទំព័រ៖