ព្រះត្រៃបិដក ភាគ ៨៣

 [៤៦៩] ពួក​ធម៌​ណា ប្រាសចាក​ផស្សៈ ពួក​ធម៌​ណា ប្រាសចាក​វេទនា ពួក​ធម៌​ណា ប្រាសចាក​សញ្ញា ពួក​ធម៌​ណា ប្រាសចាក​ចេតនា ពួក​ធម៌​ណា ប្រាសចាក​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ការ​ធ្វើ​ទុក​ក្នុងចិត្ត ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧។
 [៤៧០] ពួក​ធម៌​ណា ប្រាសចាក​អធិមោក្ខ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​ធាតុ ១ ទេ។
 [៤៧១] ពួក​ធម៌​ណា ប្រាសចាក​ពួក​ធម៌​ជាកុសល ពួក​ធម៌​ណា ប្រាសចាក​ពួក​ធម៌​ជាអកុសល ពួក​ធម៌​ណា ប្រាសចាក​ពួក​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637651717792000017
ទៅកាន់ទំព័រ៖