ព្រះត្រៃបិដក ភាគ ៨៣
មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[៤៧២] ពួកធម៌ណា ប្រាសចាកពួកធម៌ជាអព្យាក្រឹត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
[៤៧៣] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រាសចាកធម៌ជាវិបាក ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។
ID: 637651718039343625
ទៅកាន់ទំព័រ៖