ព្រះត្រៃបិដក ភាគ ៨៣

អាយតនៈ ២ ធាតុ ២។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយ​ខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។
 [៥២] ចក្ខុន្ទ្រិយ និង​ឃា​និ​ន្ទ្រិយ ១ ចក្ខុន្ទ្រិយ និង​ជិវ្ហិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និង​កាយិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និង​ឥត្ថិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និង​បុរិ​សិន្ទ្រិយ ១ សង្គ្រោះ​ដោយ​ខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយ​ខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។
 [៥៣] ចក្ខុន្ទ្រិយ និង​មនិន្ទ្រិយ សង្គ្រោះ​ដោយ​ខន្ធ ២ អាយតនៈ ២ ធាតុ ៨។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយ​ខន្ធ ៣ អាយតនៈ ១០ ធាតុ ១០។
 [៥៤] ចក្ខុន្ទ្រិយ និង​ជីវិតិន្ទ្រិយ សង្គ្រោះ​ដោយ​ខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637649849496867648
ទៅកាន់ទំព័រ៖