ព្រះត្រៃបិដក ភាគ ៨៣
[៤៧៤] ពួកធម៌ណា ប្រាសចាកធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌សៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[៤៧៥] ពួកធម៌ណា ប្រាសចាកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
ID: 637651718301999714
ទៅកាន់ទំព័រ៖