ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                 [៤៧៦] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។
 [៤៧៧] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ តែគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៤៧៨] ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។
            
            
         
        
            
                ID: 637651718599969037 
                
            
            
                ទៅកាន់ទំព័រ៖