ព្រះត្រៃបិដក ភាគ ៨៣

 [៤៧៩] ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ច្រឡំ​ដោយ​បីតិ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ច្រឡំ​ដោយ​សុខ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [៤៨០] ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។
 [៤៨១] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ច្រឡំ​ដោយ​ឧបេក្ខា ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​ធាតុ ៥ ទេ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637651718870124719
ទៅកាន់ទំព័រ៖