ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                 [៤៨២] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវការសន្សំ ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវការមិនសន្សំ ពួកធម៌ណា ប្រាសចាកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវសភាពធំ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
 [៤៨៣] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលមិនដល់នូវការសន្សំ ទាំងមិនមែនមិនដល់នូវការ
            
            
         
        
            
                ID: 637651719094499820 
                
            
            
                ទៅកាន់ទំព័រ៖