ព្រះត្រៃបិដក ភាគ ៨៣
មិនសន្សំ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌មានសភាពតូចឆ្មារ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
[៤៨៤] ពួកធម៌ណា ប្រាសចាកធម៌មានប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកពួកធម៌ឧត្តម ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
[៤៨៥] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍តូចឆ្មារ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៦ ទេ។
ID: 637651719369968638
ទៅកាន់ទំព័រ៖