ព្រះត្រៃបិដក ភាគ ៨៣
[៤៨៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍មានប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ថោកទាប ពួកធម៌ណា ប្រាសចាកធម៌មានសភាពខុស និងទៀង ពួកធម៌ណា ប្រាសចាកធម៌មានសភាពត្រូវ និងទៀង ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាហេតុ ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាអធិបតី ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយឡើយ។
[៤៨៧] ពួកធម៌ណា ប្រាសចាកធម៌ជាកណ្តាល ពួកធម៌ណា ប្រាសចាកធម៌មានសភាពមិនទៀង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ID: 637651719584656101
ទៅកាន់ទំព័រ៖