ព្រះត្រៃបិដក ភាគ ៨៣
[៤៨៨] ពួកធម៌ណា ប្រាសចាកធម៌ដែលកើតឡើងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនទាន់កើតឡើង ពួកធម៌ណា ប្រាសចាកធម៌ដែលបម្រុងនឹងកើតឡើង ពួកធម៌ណា ប្រាសចាកធម៌ជាអតីត ពួកធម៌ណា ប្រាសចាកធម៌ជាអនាគត ពួកធម៌ណា ប្រាសចាកធម៌ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌ជាខាងក្នុង ពួកធម៌ណា ប្រាសចាកធម៌ជាខាងក្រៅ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
[៤៨៩] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។
ID: 637651719802312195
ទៅកាន់ទំព័រ៖