ព្រះត្រៃបិដក ភាគ ៨៣
មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[៤៩០] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្នុង និងខាងក្រៅ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៦ ទេ។
[៤៩១] ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ
ID: 637651720086531627
ទៅកាន់ទំព័រ៖