ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[៤៩២] ពួកធម៌ណា ប្រាសចាកធម៌មិនមានហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកហេតុ ពួកធម៌ណា ប្រាសចាកធម៌មិនមែនហេតុ ទាំងឥតហេតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
[៤៩៣] ពួកធម៌ណា ប្រាសចាកធម៌មិនមានបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានបច្ច័យតាក់តែង ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការឃើញ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌មានរូប ពួកធម៌ណា ប្រាសចាកធម៌ជាលោកុត្តរ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤
ID: 637651720364187246
ទៅកាន់ទំព័រ៖