ព្រះត្រៃបិដក ភាគ ៨៣

អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
 [៤៩៤] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​លោកិយ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៤៩៥] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រកបដោយ​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​អាសវៈ ទាំង​មិនមែន​អាសវៈ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637651720604030995
ទៅកាន់ទំព័រ៖