ព្រះត្រៃបិដក ភាគ ៨៣

 [៤៩៦] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​ជា​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៤៩៧] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​មាន​អាសវៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
 [៤៩៨] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​សញ្ញោជនៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​គន្ថៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​ឱឃៈ
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637651720885437217
ទៅកាន់ទំព័រ៖