ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​យោ​គៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​នី​វរ​ណៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​បរា​មា​សៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រកបដោយ​បរា​មា​សៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [៤៩៩] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​បរា​មា​សៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ តែ​មិនមែន​បរា​មា​សៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637651721233874716
ទៅកាន់ទំព័រ៖