ព្រះត្រៃបិដក ភាគ ៨៣

 [៥០០] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល​ហើយ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល​ហើយ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
 [៥០១] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ពួក​ធម៌​ណា ប្រាសចាក​ធម៌​គឺ​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​គឺ​ចេតសិក ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រកបដោយ​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង​ទាំង​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្ត​តាមចិត្ត ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧។
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637651721482937340
ទៅកាន់ទំព័រ៖