ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
[៥០៦] ពួកធម៌ណា ប្រាសចាកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
[៥០៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។
ID: 637651722264499818
ទៅកាន់ទំព័រ៖