ព្រះត្រៃបិដក ភាគ ៨៣

មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [៥០៨] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​ណា ប្រាសចាក​ធម៌​មានហេតុ​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​មានហេតុ​ដែល​មិន​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៥០៩] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រកបដោយ​វិតក្កៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រកបដោយ​វិចារៈ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​ធាតុ ១ ទេ។
 [៥១០] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រកបដោយ​បីតិ
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637651722530593494
ទៅកាន់ទំព័រ៖