ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[៥១១] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។
[៥១២] ពួកធម៌ណា ប្រាសចាកធម៌ជាកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌ដែលរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការរើខ្លួន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤
ID: 637651722783093532
ទៅកាន់ទំព័រ៖