ព្រះត្រៃបិដក ភាគ ៨៣

អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៥១៣] ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិនមែន​កាមាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្ដៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​អាច​រើខ្លួន ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
 [៥១៤] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​រូបាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​អរូបាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទៀង ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រកបដោយ​សត្រូវ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637651723051218644
ទៅកាន់ទំព័រ៖