ព្រះត្រៃបិដក ភាគ ៨៣
គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ មានប្រមាណប៉ុណ្ណា អាយតនប្បញ្ញត្តិ របស់អាយតនៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ។
ធាតុប្បញ្ញត្តិ
[៤] ធាតុប្បញ្ញត្តិ របស់ធាតុទាំងឡាយ មានប៉ុន្មាន។ ធាតុ ១៨ គឺ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ មានប្រមាណប៉ុណ្ណា ធាតុប្បញ្ញត្តិ របស់ធាតុទាំងឡាយ មានប្រមាណប៉ុណ្ណេះ។
សច្ចប្បញ្ញត្តិ
[៥] សច្ចប្បញ្ញតិ្ត របស់សច្ចៈទាំងឡាយ មានប៉ុន្មាន។ សច្ចៈ ៤ គឺ ទុក្ខសច្ច ១ សមុទយសច្ច ១ និរោធសច្ច ១ មគ្គសច្ច ១ មានប្រមាណប៉ុណ្ណា សច្ចប្បញ្ញត្តិ របស់សច្ចៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ។
ID: 637651726484812665
ទៅកាន់ទំព័រ៖