ព្រះត្រៃបិដក ភាគ ៨៣

ឥន្រ្ទិយ​ប្ប​ញ្ញ​ត្តិ


 [៦] ឥន្រ្ទិយ​ប្ប​ញ្ញ​ត្តិ របស់​ឥន្រ្ទិយ​ទាំងឡាយ មាន​ប៉ុន្មាន។ តន្រ្ទិយ ២២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិ​វិ្ហន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ១ អញ្ញិ​ន្រ្ទិយ ១ អញ្ញាតា​វិ​ន្រ្ទិយ ១(១) មាន​ប្រមាណ​ប៉ុណ្ណា ឥន្រ្ទិយ​ប្ប​ញ្ញ​ត្តិ របស់​ឥន្រ្ទិយ​ទាំងឡាយ មាន​ប្រមាណ​ប៉ុណ្ណេះ។

បុគ្គលប្បញ្ញត្តិ


បុគ្គលប្បញ្ញត្តិ របស់​បុគ្គល​ទាំងឡាយ មាន​ប៉ុន្មាន។
(១) ពី​ចក្ខុន្រ្ទិយ ទៅដល់​សុខិន្រ្ទិយ ១០ នេះ ជា​កាមាវចរ (ប្រព្រឹត្តទៅ​ក្នុង​កាម) ពី​ទុក្ខិន្រ្ទិយ ទៅដល់​បញ្ញិន្រ្ទិយ ៩ នេះ ជា​មិស្ស​កៈ (ច្រឡូកច្រឡំ​គ្នា) ឯឥន្រ្ទិយ ៣ ខាងចុង ជា​លោ​កុត្ត​រៈ។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637651726961062420
ទៅកាន់ទំព័រ៖