ព្រះត្រៃបិដក ភាគ ៨៣

ឯក​កមាតិកា


 [៧] បុគ្គល​ជាស​មយ​វិមុត្ត (អ្នក​រួច​ស្រឡះ​តាមកាល​គួរ) បុគ្គល​ជា​អស​មយ​វិមុត្ត (អ្នក​រួច​ស្រឡះ​ចាក​អាសវៈ​តាមកាល​មិន​គួរ) បុគ្គល​ជា​កុប្បធម្មៈ (មានធម៌​កម្រើក) បុគ្គល​ជា​អកុប្បធម្មៈ (មានធម៌​មិន​កម្រើក) បុគ្គល​ជា​បរិ​ហាន​ធម្មៈ (មានធម៌​សាបសូន្យ) បុគ្គល​ជា​អបរិ​ហាន​ធម្មៈ (មានធម៌​មិន​សាបសូន្យ) បុគ្គល​ជា​ចេត​នា​ភព្វៈ (គួរ​ដោយចេតនា) បុគ្គល​ជា​អនុរក្ខ​នា​ភព្វៈ (គួរ​ដោយ​ការ​រក្សា) បុគ្គល​ជា​បុថុជ្ជន បុគ្គល​ជា​គោត្រភូ បុគ្គល​ជា​ភយូ​បរ​តៈ (វៀរចាក​បាប​ដោយ​ភ័យ) បុគ្គល​ជា​អភយូ​បរ​តៈ (វៀរចាក​បាប​ដោយ​មិន​មាន​ភ័យ) បុគ្គល​ជា​ភព្វា​គមនៈ (គួរ​ដល់​កិរិយា​មក​កាន់​សម្មត្តនិយាម គឺ​មគ្គ) បុគ្គល​ជា​អភព្វា​គមនៈ (មិន​គួរ​ដល់​កិរិយា​មក​កាន់​សម្មត្តនិយាម) បុគ្គល​ជា​និ​យតៈ (បុគ្គល​ទៀង) បុគ្គល​ជា​អនិយតៈ (បុគ្គល​មិន​ទៀង) បុគ្គល​ជា​បដិបន្ន​កៈ (បុគ្គល​ប្រតិបត្តិ​ព្រមព្រៀង​ដោយ​មគ្គ) បុគ្គល​ជា​ផលេ​ដ្ឋិ​តៈ (បុគ្គល​ឋិតនៅ​ក្នុង​ផល) បុគ្គល​ជា​សម​សី​សី (មានធម៌​ជា​ប្រធាន​ស្មើគ្នា) បុគ្គល​ជា​ឋិត​កប្បី (ញុំាង​កប្ប​ឲ្យ​ឋិតនៅ) បុគ្គល​ជា​អរិយៈ បុគ្គល​មិនមែន​ជា​អរិយៈ បុគ្គល​ជា​សេក្ខៈ បុគ្គល​ជា​អសេក្ខៈ បុគ្គល​មិនមែន​សេក្ខៈ ទាំង​មិនមែន​អសេក្ខៈ បុគ្គល​មាន​វិជ្ជា ៣ បុគ្គល​មាន​អភិញ្ញា ៦ បុគ្គល
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637651727221062346
ទៅកាន់ទំព័រ៖