ព្រះត្រៃបិដក ភាគ ៨៣
ជាព្រះសម្មាសម្ពុទ្ធ បុគ្គលជាព្រះបច្ចេកពុទ្ធ បុគ្គលជាឧភតោភាគវិមុត្ត (រួចស្រឡះដោយចំណែកទាំងពីរ) បុគ្គលជាបញ្ញាវិមុត្ត (រួចស្រឡះដោយបញ្ញា) បុគ្គលជាកាយសក្ខី (មានកាយជាបន្ទាល់) បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) បុគ្គលជាសទ្ធាវិមុត្ត (រួចស្រឡះដោយសទ្ធា) បុគ្គលជាធម្មានុសារី (រលឹកតាមធម៌) បុគ្គលជាសទ្ធានុសារី (រលឹកតាមសទ្ធា) បុគ្គលជាសត្តក្ខត្តុំបរមៈ (កើតអស់វារៈ ៧ ដង) បុគ្គលជាកោលំកោលៈ (ចេញពីត្រកូលទៅកាន់ត្រកូល) បុគ្គលជាឯកពីជី (មានពូជគឺខន្ធតែម្តង) បុគ្គលជាសកទាគាមី (មកកាន់លោកនេះម្តងទៀត) បុគ្គលជាអនាគាមី (មិនមកកាន់លោកនេះទៀត) បុគ្គលជាអន្តរាបរិនិព្វាយី (បរិនិព្វានពាក់កណ្តាលអាយុ) បុគ្គលជាឧបហច្ចបរិនិព្វាយី (កន្លងហួសពាក់កណ្តាលអាយុទើបបរិនិព្វាន) បុគ្គលជាអសង្ខារបរិនិព្វាយី (បរិនិព្វានដោយមិនបាច់ព្យាយាមខ្លាំង) បុគ្គលជាសសង្ខារបរិនិព្វាយី (បរិនិព្វានដោយព្យាយាមខ្លាំង) បុគ្គលជាឧទ្ធំសោតអកនិដ្ឋគាមី (មានខ្សែនៃមគ្គទៅខាងលើដរាបដល់អកនិដ្ឋព្រហ្មហើយបរិនិព្វាន) បុគ្គលជាសោតាបន្នៈ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល បុគ្គលជាសកទាគាមី ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បុគ្គលជាអនាគាមី
ID: 637651727422000096
ទៅកាន់ទំព័រ៖