ព្រះត្រៃបិដក ភាគ ៨៣
ជិត ក៏មាន ១។ បុគ្គលខ្លះធ្វើពេញលេញក្នុងសីល តែធ្វើបន្តិចបន្តួចក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា ក៏មាន ១ បុគ្គលខ្លះធ្វើពេញលេញ ក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា ក៏មាន ១ បុគ្គលខ្លះធ្វើពេញលេញ ក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញក្នុងបញ្ញាផង ក៏មាន ១។ បុគ្គលជាគ្រូមាន ៣ ពួក បុគ្គលជាគ្រូ ៣ ពួក ដទៃទៀត។
ចប់ តិកមាតិកា។
ចតុក្កមាតិកា
[១០] បុគ្គល ៤ ពួក។ គឺ បុគ្គលជាអសប្បុរស ១ បុគ្គលជាអសប្បុរសក្រៃលែងជាងអសប្បុរស ១ បុគ្គលជាសប្បុរស ១ បុគ្គលជាសប្បុរសក្រៃលែងជាងសប្បុរស ១។ បុគ្គលអាក្រក់ ១ បុគ្គលអាក្រក់ក្រៃលែងជាងបុគ្គលអាក្រក់ ១ បុគ្គលល្អ ១ បុគ្គលល្អក្រៃលែងជាងបុគ្គលល្អ ១។ បុគ្គលមានធម៌អាក្រក់ ១ បុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ ១ បុគ្គលមានធម៌ល្អ ១ បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ ១។ បុគ្គលប្រកបដោយទោស ១ បុគ្គលច្រើនដោយទោស ១ បុគ្គលប្រកបដោយទោសតិច ១ បុគ្គលមិនមានទោស ១។
ID: 637651728514499768
ទៅកាន់ទំព័រ៖