ព្រះត្រៃបិដក ភាគ ៨៣

សង្គ្រោះ​ដោយ​ខន្ធ ២ អាយតនៈ ៦ ធាតុ ១២។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ៦ ធាតុ ៦។
 [៦២] ផស្សៈ (កើតមាន) ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ វេទនា (កើតមាន) ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា (កើតមាន) ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន (កើតមាន) ព្រោះ​តណ្ហា​ជា​បច្ច័យ កម្ម​ភព (កើតមាន) ព្រោះ​ឧបាទាន​ជា​បច្ច័យ សង្គ្រោះ​ដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។
 [៦៣] ឧប​បត្តិ​ភព កាមភព សញ្ញា​ភព បពា្ច​វោការ​ភព សង្គ្រោះ​ដោយ​ខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្គ្រោះ​ដោយ​ខន្ធ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​អាយតនៈ ១ ធាតុ ១ ទេ។
 [៦៤] រូបភព សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ៥ ធាតុ ៨ ។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​អាយតនៈ ៧ ធាតុ ១០ ទេ។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637649850483586335
ទៅកាន់ទំព័រ៖