ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលជាឧគ្ឃដិតញ្ញូ ១ បុគ្គលជាវិបចិតញ្ញូ ១ បុគ្គលជានេយ្យៈ ១ បុគ្គលជាបទបរមៈ ១។ បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់ ១ បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ ១ បុគ្គលមានប្រាជ្ញាគួរ ទាំងមានប្រាជ្ញារួសរាន់ ១ បុគ្គលមានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់ ១។ បុគ្គលជាធម្មកថិក ៤ ពួក។ បុគ្គល ៤ ពួក ប្រៀបដោយមេឃ។ បុគ្គល ៤ ពួក ប្រៀបដោយកណ្តុរ។ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ។ បុគ្គល ៤ ពួក ប្រៀបដោយក្អម។ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក។ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ។ បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិស។ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរតិះដៀល ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរសរសើរ ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ក៏មាន ១។ បុគ្គលខ្លះ
ID: 637651728747781022
ទៅកាន់ទំព័រ៖