ព្រះត្រៃបិដក ភាគ ៨៣

ពិចារណា ស្ទង់​មើល ហើយ​ពោល​តិះដៀល​បុគ្គល​ដែល​គួរ​តិះដៀល ក៏​មាន ១ បុគ្គល​ខ្លះ ពិចារណា ស្ទង់​មើល ហើយ​ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ ក៏​មាន ១ បុគ្គល​ខ្លះ ពិចារណា ស្ទង់​មើល ហើយ​សំដែង​សេចក្តី​មិន​ជ្រះថ្លា ក្នុង​ទី​ដែល​មិន​គួរ​ជ្រះថ្លា ក៏​មាន ១ បុគ្គល​ខ្លះ​ពិចារណា ស្ទង់​មើល ហើយ​សំដែង​សេចក្តី​ជ្រះថ្លា ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា ក៏​មាន ១។ បុគ្គល​ខ្លះ ពោល​តិះដៀល​បុគ្គល​ដែល​មិន​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ តែ​មិន​ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ ក៏​មាន ១ បុគ្គល​ខ្លះ ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ តែ​មិន​ពោល​តិះដៀល​បុគ្គល​ដែល​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ ក៏​មាន ១ បុគ្គល​ខ្លះ ពោល​តិះដៀល​បុគ្គល​ដែល​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ​ផង ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ​ផង ក៏​មាន
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637651729012468581
ទៅកាន់ទំព័រ៖