ព្រះត្រៃបិដក ភាគ ៨៣
ក៏មាន ១ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ក៏មាន ១ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯងផង ដើម្បីប្រយោជន៍បុគ្គលដទៃផង ក៏មាន ១ បុគ្គលខ្លះ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ ក៏មាន ១។ បុគ្គលខ្លះ ដុតកំដៅខ្លួនឯង ប្រកបការព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ក៏មាន ១ បុគ្គលខ្លះ ដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ដើម្បីដុតកំដៅបុគ្គលដទៃ ក៏មាន ១ បុគ្គលខ្លះ ដុតកំដៅខ្លួនឯង ប្រកបការព្យាយាមដើម្បីដុតកំដៅខ្លួនឯងផង ដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាមដើម្បីដុតកំដៅបុគ្គលដទៃផង ក៏មាន ១ បុគ្គលខ្លះ មិនដុតកំដៅខ្លួនឯង មិនប្រកបព្យាយាមដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅបុគ្គលដទៃ មិនប្រកបព្យាយាមដើម្បីដុតកំដៅបុគ្គលដទៃ បុគ្គលនោះ មិនដុតកំដៅខ្លួនឯង មិនដុតកំដៅបុគ្គលដទៃ ជាអ្នកមិនស្រេកឃ្លាន ជាអ្នករលត់ទុក្ខ ត្រជាក់ត្រជំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ន ក៏មាន ១។ បុគ្គលប្រកបដោយរាគៈ ១ បុគ្គលប្រកបដោយទោសៈ ១ បុគ្គលប្រកបដោយមោហៈ ១ បុគ្គលប្រកបដោយមានះ ១។ បុគ្គលខ្លះ ជាអ្នកបានចេតោសមថៈក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១
ID: 637651729415124679
ទៅកាន់ទំព័រ៖