ព្រះត្រៃបិដក ភាគ ៨៣
និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ផង ក៏មាន ១ បុគ្គលខ្លះ ប្រព្រឹត្តល្មើស មិនមានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើសទេ មានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើស មិនមានសេចក្តីក្តៅក្រហាយទេ មិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើស មិនមានសេចក្តីក្តៅក្រហាយផង ដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ផង ក៏មាន ១។
ID: 637651730015594279
ទៅកាន់ទំព័រ៖