ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ ១ បុគ្គលមើលងាយ ព្រោះការនៅរួម ១ បុគ្គលមានមាត់តាំងទុកភ្លាម ១ បុគ្គលលេះលោះ ១ បុគ្គលទន់អន់ល្ងង់ខ្លៅ ១។ បុគ្គល ៥ ពួក ប្រៀបដោយទាហាន។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តឯកាសនិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តរុក្ខមូលិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តអព្ភោកាសិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តនេសជិ្ជកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ។
ចប់ បញ្ចកមាតិកា។
ឆក្កមាតិកា
[១២] បុគ្គល ៦ ពួក។ គឺបុគ្គលខ្លះ ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ក៏ដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង
ID: 637651730298718588
ទៅកាន់ទំព័រ៖