ព្រះត្រៃបិដក ភាគ ៨៣

ក៏​មាន ១ បុគ្គល​ខ្លះ ត្រាស់​ដឹង​ដោយ​ខ្លួ​ងឯង នូវ​សច្ចៈ ក្នុង​ធម៌​ដែល​ខ្លួន​មិនធ្លាប់​ស្តាប់​ក្នុង​កាលមុន មិនដល់​នូវ​សព្វញ្ញុតញ្ញាណ​ក្នុង​ធម៌​ទាំងនោះ​ផង មិនដល់​នូវ​ភាព​ស្ទាត់​ក្នុង​ទសពល​ញ្ញាណ​ផង ក៏​មាន ១ បុគ្គល​ខ្លះ មិន​ត្រាស់​ដឹង​ដោយខ្លួនឯង នូវ​សច្ចៈ ក្នុង​ធម៌​ដែល​ខ្លួន​មិនធ្លាប់​ស្តាប់​ក្នុង​កាលមុន ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ផង ដល់​នូវ​សាវក​បារមី​ញាណ​ផង ក៏​មាន ១ បុគ្គល​ខ្លះ មិន​ត្រាស់​ដឹង​ដោយខ្លួនឯង នូវ​សច្ចៈ ក្នុង​ធម៌​ដែល​ខ្លួន​មិនធ្លាប់​ស្តាប់​ក្នុង​កាលមុន ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ក្នុង​បច្ចុប្បន្ន មិនដល់​នូវ​សាវក​បារមី​ញាណ ក៏​មាន ១ បុគ្គល​ខ្លះ មិន​ត្រាស់​ដឹង​ដោយខ្លួនឯង នូវ​សច្ចៈ ក្នុង​ធម៌​ដែល​ខ្លួន​មិនធ្លាប់​ស្តាប់​ក្នុង​កាលមុន មិន​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ទេ ជា​អនាគាមិ​បុគ្គល មិន​មកកាន់​មនុស្សលោក​នេះ ក៏​មាន ១ បុគ្គល​ខ្លះ មិន​ត្រាស់​ដឹង​ដោយខ្លួនឯង នូវ​សច្ចៈ ក្នុង​ធម៌​ដែល​ខ្លួន​មិនធ្លាប់​ស្តាប់​ក្នុង​កាលមុន មិន​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ទេ ជា​សោតាបន្ន​បុគ្គល និង​សកទាគាមិ​បុគ្គល មកកាន់​មនុស្សលោក​នេះ​ទៀត ក៏​មាន ១។

ចប់ ឆក្ក​មាតិកា។

ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637651730578093525
ទៅកាន់ទំព័រ៖