ព្រះត្រៃបិដក ភាគ ៨៣

សត្ត​កមាតិកា


 [១៣] បុគ្គល ៧ ពួក។ គឺ​បុគ្គល ៧ ពួក ប្រៀប​ដោយ​ទឹក គឺ បុគ្គល​មុជ​ចុះ​តែម្តង ហើយ​ចេះតែ​មុជ​ចុះទៅ​ទៀត ១ បុគ្គល​ងើបឡើង​ហើយ មុជ​ចុះទៅ​វិញ ១ បុគ្គល​ងើបឡើង​ហើយ ឋិតនៅ ១ បុគ្គល​ងើបឡើង​ហើយ រមិលមើល ក្រឡេក​មើល ១ បុគ្គល​ងើបឡើង​ហើយ ហែល​ទៅ ១ បុគ្គល​ងើបឡើង ដល់​កំពង់ ហើយ​ឋិតនៅ ១ បុគ្គល​ងើបឡើង ឆ្លង​ដល់ត្រើយ ជា​ព្រាហ្មណ៍​ឋិតនៅ​លើគោក ១។ បុគ្គល​ជា​ឧភតោភាគ​វិមុត្ត ១ បុគ្គល​ជា​បញ្ញា​វិមុត្ត ១ បុគ្គល​ជា​កាយ​សក្ខី ១ បុគ្គល​ជា​ទិដ្ឋិ​ប្ប​ត្តៈ ១ បុគ្គល​ជា​សទ្ធា​វិមុត្ត ១ បុគ្គល​ជា​ធម្មា​នុ​សារី ១ បុគ្គល​ជា​សទ្ធា​នុ​សារី ១។

ចប់ សត្ត​កមាតិកា។


អដ្ឋ​កមាតិកា


 [១៤] បុគ្គល ៨ ពួក។ គឺ​បុគ្គល ៤ ពួក ព្រមព្រៀង​ដោយ​មគ្គ បុគ្គល ៤ ពួក ព្រមព្រៀង​ដោយ​ផង។

ចប់ អដ្ឋ​កមាតិកា។

ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637651730976384935
ទៅកាន់ទំព័រ៖