ព្រះត្រៃបិដក ភាគ ៨៣

នវក​មាតិកា


 [១៥] បុគ្គល ៩ ពួក។ គឺ​បុគ្គល​ជា​ព្រះសម្មាសម្ពុទ្ធ ១ បុគ្គល​ជា​ព្រះ​បច្ចេក​សម្ពុទ្ធ ១ បុគ្គល​ជា​ឧភតោភាគ​វិមុត្ត ១ បុគ្គល​ជា​បញ្ញា​វិមុត្ត ១ បុគ្គល​ជា​កាយ​សក្ខី ១ បុគ្គល​ជា​ទិដ្ឋិ​ប្ប​ត្តៈ ១ បុគ្គល​ជា​សទ្ធា​វិមុត្ត ១ បុគ្គល​ជា​ធម្មា​នុ​សារី ១ បុគ្គល​ជា​សទ្ធា​នុ​សារី ១។

ចប់ នវក​មាតិកា។


ទស​កមាតិកា


 [១៦] បុគ្គល ១០ ពួក។ គឺ​បុគ្គល ៥ ពួក មានការ​សម្រេច​ក្នុង​កាមាវចរ​ភូមិ​នេះ បុគ្គល ៥ ពួក មានការ​សម្រេច ព្រោះ​លះបង់​អត្តភាព​ក្នុង​កាមាវចរ​ភូមិ​នេះ។

ចប់ ទស​កមាតិកា។
ចប់ បុគ្គលប្បញ្ញត្តិ​មាតិកា។

ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637651731362634677
ទៅកាន់ទំព័រ៖