ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                 [៦៥] អរូបភព នេវសញ្ញានាសញ្ញាភព ចតុវោការភព សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៦៦] អសញ្ញាភព និងឯកវោការភព សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។
 [៦៧] ជាតិ សង្រ្គោះដោយខន្ធ ២ ជរា សង្រ្គោះដោយខន្ធ ២ មរណៈ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១៧។
 [៦៨] សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស ឧបាយាស សតិប្បដ្ឋាន សម្មប្បធាន សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤
            
            
         
        
            
                ID: 637649850849367529 
                
            
            
                ទៅកាន់ទំព័រ៖