ព្រះត្រៃបិដក ភាគ ៨៣
[២៤] បុគ្គលជាអនុរក្ខនាភព្វៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា បើរក្សា គឺសេពនូវឧបការធម៌ ហើយចូលសមាបត្តិ រមែងមិនសាបសូន្យចាកសមាបត្តិទាំងនោះ បើមិនរក្សាទេ រមែងសាបសូន្យចាកសមាបតិ្តទាំងនោះ នេះហៅថា បុគ្គលជាអនុរក្ខនាភព្វៈ។
[២៥] បុគ្គលជាបុថុជ្ជន តើដូចម្តេច។ បុគ្គលណា មិនទាន់លះបង់សញ្ញោជនៈ ៣
(១) ទាំងមិនប្រតិបតិ្តដើម្បីលះបង់ធម៌ទាំងនោះ នេះហៅថា បុគ្គលជាបុថុជ្ជន។
[២៦] បុគ្គលជាគោត្រភូ តើដូចម្តេច។ ការយាងចុះ គឺការកើតប្រាកដនៃអរិយធម៌ (លោកុត្តរមគ្គ) ក្នុងលំដាប់ស្មើ នៃពួកធម៌ណា បុគ្គលប្រកបព្រមដោយធម៌ទាំងនោះ នេះហៅថា បុគ្គលជាគោត្រភូ
(២) ។
(១) ទិដ្ឋិសញ្ញោជនៈ ១ សីលព្វតបរាមាសសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១។ (២) បុគ្គលដែលកន្លងនូវបុថុជ្ជនសង្ខៈ បុថុជ្ជនគោត្រ បុថុជ្ជនមណ្ឌល បុថុជ្ជនប្បញ្ញត្តិទាំងអស់ ដោយញាណ មាននិព្វានជាអារម្មណ៍ ហើយយាងចុះកាន់អរិយសង្ខៈ អរិយគោត្រ អរិយមណ្ឌល និងអរិយប្បញ្ញត្តិ បានឈ្មោះថា គោត្រភូបុគ្គល។
ID: 637651733307165929
ទៅកាន់ទំព័រ៖