ព្រះត្រៃបិដក ភាគ ៨៣

 [២៧] បុគ្គល​ជា​ភយូ​បរ​តៈ តើ​ដូចម្តេច។ សេក្ខបុគ្គល ៧ ពួក និង​បុគ្គល​ជា​បុថុជ្ជន ដែល​មាន​សីល ឈ្មោះថា ភយូ​បរត​បុគ្គល។ ព្រះអរហន្ត ឈ្មោះថា អភយូ​បរត​បុគ្គល។
 [២៨] បុគ្គល​ជា​អភព្វា​គមនៈ តើ​ដូចម្តេច។ បុគ្គល​ណា ប្រកបដោយ​គ្រឿង​រារាំង​គឺ​កម្ម ប្រកបដោយ​គ្រឿង​រារាំង​គឺ​កិលេស ប្រកបដោយ​គ្រឿង​រារាំង​គឺ​វិបាក ជា​អ្នក​មិន​មាន​សទ្ធា មិន​មាន​ឆន្ទៈ មាន​បញ្ញា​អាប់អន់ ល្ងង់ខ្លៅ មិន​គួរ​ឈាន​ចុះ​កាន់​សម្មត្តនិយាម ក្នុង​ធម៌​ជាកុសល​ទាំងឡាយ នេះ​ឈ្មោះថា បុគ្គល​ជា​អភព្វា​គមនៈ។
 [២៩] បុគ្គល​ជា​ភព្វា​គមនៈ តើ​ដូចម្តេច។ បុគ្គល​ណា មិន​ប្រកបដោយ​គ្រឿង​រារាំង​គឺ​កម្ម មិន​ប្រកបដោយ​គ្រឿង​រារាំង​គឺ​កិលេស មិន​ប្រកបដោយ​គ្រឿង​រារាំង​គឺ​វិបាក ជា​អ្នកមាន​សទ្ធា មាន​ឆន្ទៈ មាន​បញ្ញា មិន​ល្ងង់ខ្លៅ គួរ​ឈាន​ចុះ​កាន់​សម្មត្តនិយាម ក្នុង​ធម៌​ជាកុសល​ទាំងឡាយ នេះ​ហៅថា បុគ្គល​ជា​ភព្វា​គមនៈ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637651733604040932
ទៅកាន់ទំព័រ៖